ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ បដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និង មិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា « ខ្ញុំសុំបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និង មិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ ​សុំមេត្តាកុំចែកចាយបន្តទៀតអីណា ដែល ធ្វើឱ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ។

សូមបញ្ជាក់ថា, ពាក្យដែលលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ ចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ​ គឺ​ “​ ចូលឆ្នាំនៅផ្ទះ​ “​ ជាភាសាអង់គ្លេស​ គឺ​ “ New Year at Home”។

ដោយឡែក លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា, ខ្ញុំសូមក្រើនរំលឹក! បើមិនចម្លងគេ “ពិន័យ”
បើចម្លងគេ “គុក” សម្រាប់អ្នកដែលគេចវេស ឬគេចចេញពីកន្លែងចត្តាឡីស័ក!។
លោកបានលើកច្បាប់មកបញ្ជាក់ថា, មាត្រា២២ នៃអនុក្រឹត្យ , បទគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល (បើមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។
មាត្រា៧ នៃច្បាប់ ,បទគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖