ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបេីករថយន្តកៀររុឺម៉កលក់ដូងព្យាយាមបេីករត់បន្តបុកម៉ូតូមិនព្រមឈប់ទៀត បើករត់ទៅធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងបេីករថយន្តឡិចស៊ិសGS300កៀររ៉ឺម៉កលក់ដូងមួយគ្រឿងបណ្តាលឲ្យរងការខូចខាត​ នៅក្នុងបុរីឈូកវ៉ា១​ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ​ ហេីយមិនព្រមឈប់ទទួលខុសត្រូវក៏ព្យាយាមបេីករត់ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត​ រួចបន្តបេីករត់ទៀតរហូតទៅដល់វត្តពោធិ៍វ័ន​ ក្នុងសង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញទេីបបែកកង់ម្ខាងរេចង្កូតធ្លាក់ប្រឡាយក៏ត្រូវប្រជាពលរដ្ឋនិងសន្តិសុខឃាត់បានភ្លាមៗតែម្តង​  កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករ៉ឺម៉កលក់ដូង​ កំពុងឈប់លក់ដូងឲ្យគេនៅក្នុងបុរីឈូកវ៉ា១​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តឡិចស៊ិសGS 300 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 1803 បេីកមកកៀររ៉ឺម៉កលក់ដូងបណ្តាលឲ្យរងការខូចខាត​សំណាងមិនមានមនុស្សរងរបួសនោះទេ បន្ទាប់មករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេដោយព្យាយាមបេីករត់រហូតទៅដល់មហាវិថីឈ្នះឈ្នះ​ ក៏បន្តបុកម៉ូតូPCX មួយគ្រឿងទៀតបណ្តាលឲ្យមនុស្សម្នាក់រងរបួស។ 

សាក្សីបន្តទៀតថា​ បន្ទាប់មករថយន្តបង្កនៅតែមិនឈប់ទទួលកំហុស​ ហេីយព្យាយាមបេីករត់​ រហូតទៅដល់របងវត្តពោធិ៍វ័ន​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ ទេីបបែកកង់ម្ខាងរេចង្កូតធ្លាក់ប្រឡាយក៏ត្រូវប្រជាពលរដ្ឋនិងសន្តិសុខឃាត់បានភ្លាមៗតែម្តង។ 

ក្រោយកេីតហេតុបុរសជាម្ចាស់រថយន្តបង្កត្រូវបានសន្តិសុខបុរីឈូកវ៉ា១​ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលគោករការដេីម្បីប្រគល់ឲ្យជំនាញនៃស្នងការនគរបាលរាជធានីមកស្ទូចរថយន្តបង្កនិងយកម្ចាស់ទៅដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖