ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យបន្តចុះយកអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤នាក់គោលដៅផ្សេងគ្នាក្នុងសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ​៖​ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះក្រុមគ្រូពេទ្យជំនាញបានរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤នាក់​ នៅគោលដៅផ្សេងៗគ្នាក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  ហេីយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។ 

  លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានប្រាប់ឲ្យដឹងថា​៖

ទី១​- កេីតឡេីងនៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ អ្នកជំងឺឈ្មោះសុំ​ សុខខេង​ ភេទស្រី​ អាយុ​៣៦​ ឆ្នាំ​ វិជ្ជមានកូវីដ-១៩​ មុខរបរកម្មការិនីរោងចក្រ​ អុី​ ស្ទេច​ ។ 

ទី២-ឈ្មោះ​ ហ៊ន់​ សុឃាន់​ ភេទស្រីអាយុ៤១ឆ្នាំ​ វិជ្ជមានកូវីដ-១៩មុខរបរកម្មការិនីរោងចក្រឌីនហាន​ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី៣-ឈ្មោះ​ សុង​ លីស​ អាយុ៣៧ឆ្នាំ​ វិជ្ជមានកូវីដ-១៩​មុខរបរកម្មការិនីរោងចក្រឌីនហាន​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​   

ទី៤-ឈ្មោះ ធន់​ ធាង​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរអ្នករត់កង់បីនៅផ្សារអូរឬស្សី​ ដែលពិនិត្យសំណាកលេីកទី១​ ឃេីញថាមានវិជ្ជមានជំងឺកូវីដ-១៩​ ​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយប្រពន្ធគាត់ក្នុងភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ក្រោយពីក្រុមគ្រូពេទ្យរកឃេីញវិជ្ជមានជំងឺកូវីដ-១៩​ ទេីបក្រុមគ្រូពេទ្យបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះយកបន្តបន្ទាប់ដេីម្បីទៅព្យាបាលបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖