ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ៖​ ប្រជុំបេីកវគ្គបណ្តុះបណ្តាលស្តីពីវិធីព្យាបាលជំងឺកូវីដ-១៩​ តាមផ្ទះ​

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ​ នៅថ្ងៃ​អាទិត្យ​ ១៤រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ៩​ និង០០នាទីព្រឹក​ បានបេីកកិច្ចប្រជុំវគ្គបណ្តុះបណ្តាលស្តីពីវិធីព្យាបាលជំងឺកូវីដ១៩​ តាមផ្ទះ​ រៀបចំដោយក្រសួងសុខាភិបាល​ សហការជាមួយ​រដ្ឋបាលខណ្ឌដូនពេញ​ ក្រោមអធិបតីភព​ លោក​ ង៉ូវ​កាង​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងលោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុង​កម្មវីធី​នេះដែរ​ មានសមាសភាពចូលរួម​៖

១/លោក​ លោកស្រី​ គណៈអភិបាលខណ្ឌដូនពេញ
២/លោកអធិការនគរបាលខណ្ឌដូនពេញ
៣/លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ
៤/គណៈនាយករដ្ឋបាលខណ្ឌ
៥/លោក​ លោកស្រី​ប្រធានការិយាល័យទាំង១១
៦/លោក​លោកស្រី​ ចៅសង្កាត់ទាំង១១
៧/លោក​ លោកស្រី​ប្រធានទីផ្សារទាំង០៣
៨/លោក​ លោកស្រី​ជាប្រធាន​ ជំនាញគ្រូពេទ្យអញ្ជេីញមកពីក្រសួងសុខាភិបាល។

ក្នុង​កិច្ច​ប្រជុំ​នោះរបៀបវារៈ​ ស្តីពី​ “វគ្គបណ្ដុះ​បណ្តាល​ស្តីពី​កម្មវិធី​ព្យាបាលជំងឺ​កូវីដ១៩​តាមផ្ទះ”។

ឆ្លៀតឱកាស​នេះ លោកអភិបាល​ខណ្ឌ​ ក៏សូមអំពាវនាវដល់បងប្អូន​ក្នុងករណីដែលមានបញ្ហាសុខភាពដូចជា៖​ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។​ បន្ថែម​ពីនេះ​ លោក​ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖