ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ

ចែករំលែក៖

ខេត្តកណ្គាល៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះមួយខ្នងស្ថិតក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ។ខណៈនេះរថយន្តអគ្គិភ័យរបស់ស្នងការខេត្តនិងរថយន្តអគ្គិភ័យស្រុកកៀនស្វាយចេញទៅអន្តរាគមន៍ជួយពន្លត់។មិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ។

ព័ត៌មានលម្អិតនិងផ្សាយជូននៅក្រោយបន្តទៀត៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖