ព័ត៌មានទាន់ហេតុការណ៍៖

គេភ័យព្រួយ ខ្លាចបញ្ហាជំងឺកូវីដ-១៩ ទូទាំងប្រទេស ដោយឡែកអីក្រុមមនុស្សចង្រៃប្រមូលផ្តុំគ្នា ! ដ៏ពពាក់ពពូនគ្នាលេងល្បែងសុីសង !

ចែករំលែក៖

      ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច បង្រ្កាបទីតាំងល្បែងភ្នាល់តាមអនឡាញបញ្ជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍កណ្តាលក្រុងព្រះវិហារ, ដកហូតវត្ថុតាងមួយចំនួន ខណៈក្រុមអ្នកញៀនល្បែងរត់ចោលស្បែកជើង មានទាំងមន្ត្រីរាជការផងដែរ។

នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ  បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីល្បែងភ្នាល់តាមអនឡាញ បញ្ជល់មាន់ និងប្រដាល់ Live តាមទូរទស្សន៍ ស្ថិតនៅចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ដោយមានការសម្របសម្រួល និងណែនាំពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃនោះ លោកបានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងល្បែងស៊ីសងភ្នាល់ ប្រដាល់ និងមាន់ជល់តាមអនឡាញមួយកន្លែងនៅចំណុចទីតាំងខាងលើ។

លោកថា ការចុះបង្រ្កាបនេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩។

សមត្ថកិច្ចបានបញ្ជាក់ថា, ក្នុងនោះកម្លាំងបានឃាត់ខ្លួនមនុស្សបានចំនួន១០នាក់ និងចំនួនប្រហែល ៥០នាក់ទៀតរត់គេចខ្លួន បន្សល់ទុកតែស្បែកជើង ព្រមទាំងដកហូតវត្ថុតាងរថយន្ត៣គ្រឿង និងម៉ូតូចំនួន៣០គ្រឿងផងដែរ។

លោក វុធ សាវី បានថ្លែងទៀតថា ចំពោះវត្ថុតាង និងអ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបជូនថា, បនល្បែងស៊ីសងគឺជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គម អំពើលួចឆក់ប្លន់ និងបទល្មើសផ្សេងៗ ក្នុងនោះសមត្ថកិច្ចអាជ្ញាធរដែនដី គួរតែមានវិធានការរដ្ឋបាល គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គ្រប់គ្រង ដើម្បីបង្ក្រាបបនល្បែងស៊ីសងទាំងនេះ  មិនអាចក្លាយទៅជាការរិះគន់របស់ប្រជាពលរដ្ឋថា, កន្ទេលធំបន្លំដេក ក្នុងសម័យដែលកំពុងទប់ស្កាត់នូវជំងឺរីករាលដាលកូវីដ-១៩នេះ៕

ដោយ ៖ សិលា


ចែករំលែក៖