ព័ត៌មានទាន់ហេតុការណ៍៖

ដឹងច្បាស់ហេីយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយគឺបណ្ដាលមកពីអុជធូបទៀនថ្ងៃសីលខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកណ្ដាល៖ ដឹងច្បាស់ហេីយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកកៀនស្វាយគឺមកពីដុតធូបទៀនថ្ងៃសីលមិនបាននៅមេីលក៏ឆេះតែម្តង​ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ស្ថិតក្នុងភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ​ ជិតមណ្ឌលកំសាន្តព្រិនស៍ម៉ាណ័រ​ ។

រថយន្តអគ្គិភ័យរបស់ស្នងការខេត្តនិងរថយន្តអគ្គិភ័យស្រុកកៀនស្វាយចេញទៅអន្តរាគមន៍ជួយពន្លត់បាញ់ទឹកអស់៤ឡានទេីបរលត់​ជាស្ថាពរនៅវេលាម៉ោង១២និង៣០ថ្ងៃដដែល។

អគ្គិភ័យឆេះអស់ផ្ទះ១ខ្នងទាំងស្រុង សម្ភារខូចខាតនិងទ្រព្យសម្បត្តិអស់ជាង១៥មុឺនដុល្លារ។

 – ផ្ទះឈើជញ្ជាំងឈើ ប្រក់គ្បឿងមាន ទទឹង៥,៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ  មានម្ចាស់ឈ្មោះស៊ុន ចន្ធូ ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល និងបង្កឲ្យរាលដាលឆេះផ្ទះ១ខ្នងទៀតអស់ជញ្ចាំងមួយចំហៀងផងដែរ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖