ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទការចេញ-ចូលជាបណ្តោះអាសន្ន ភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ ចំពោះករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រស់នៅភូមិ គោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទ ការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការ ឡើងវិញ ក្រោយស្ថានភាពការណ៍រីករាលដាលជំងឺកូវីដ-១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាព ឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង អ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬ បានចូលទៅកាន់ ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ ជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូម ផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤, ០៧៧ ៧៨៩០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែល រស់នៅក្នុងភូមិគោកតាថាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖