ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស (Sampeo Meas Polyclinic and Maternity) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលសេវានៅទីតាំង។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ហើយ (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅ មន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស (Sampeo Meas Polyclinic and Maternity) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន
ចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅទទួលសេវានៅទីតាំងខាងលើនេះ។ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ៖ សុខ ខេមរា