ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបុស្តិ៍ នាំខ្លួនប្តីប្រពន្ធ២នាក់ទៅធ្វើចត្តាឡីស័កបន្ទាប់ពីធ្វើសកម្មភាពមកស្រុកកំណើតខុសនិងវិធានការសុខាភិបាល

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ បានទទួលព័ត៌មានពីលោកមេភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាមថា មានប្រជាពលរដ្ឋ ០២នាក់ (ប្ដីប្រពន្ធ) ១.ឈ្មោះ ទឹម សុខអុីម ភេទស្រី អាយុ២៤ឆ្នាំ (០៩៦ ៦២៥៦៧១០) ។២.ឈ្មោះ ថា ធី ភេទប្រុស អាយុ២៣ឆ្នាំ (០៩៧ ៥៩១៣៧៣៧) ទាំងពីរនាក់មានស្រុកកំណើតនៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានមកពីភ្នំពេញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីដោយមធ្យោបាយម៉ូតូ ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកស្រុកចំការលើ បានទៅយកនិងបញ្ចូនទៅធ្វើចត្ដាឡីស័កនៅទីរួមខេត្តកំពង់ចាម ។

ដោយមូលហេតុឈ្មោះខាងលើ ទើបមកពីចំណុចរោងចក្រឈ្មោះ ឌីឡាក់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកពាក់ព័ន្ធនិងបុគ្គលប្តីប្រពន្ធខាងលើ ៖
១.ឈ្មោះ សៀវ អ៊ួន ភេទស្រី អាយុ៦០ឆ្នាំ
២.ឈ្មោះ ទឹម ទី ភេទប្រុស អាយុ៦៣ឆ្នាំ
៣.ឈ្មោះ លែម លី ភេទស្រី អាយុ៤៥ឆ្នាំ
៤.ឈ្មោះ ម៉ូន ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០៤នាក់ នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ៕

 

ដោយ៖  វណ្ណៈ


ចែករំលែក៖