ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford Ranger បុករថយន្តកូរ៉េទុកចោលនៅមុខផ្ទះហេីយរុញបុកបង្គោលភ្លេីងបន្ថែមរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង​ បានបើករថយន្តស៊េរីទំនេីប​ម៉ាក​ Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនហេីយរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកទូ ចតចោលនៅមុខផ្ទះបណ្តាលឲ្យរថយន្តកូរ៉េបន្តទៅបុករុឺម៉កកង់បីនិងបង្គោលភ្លេីងបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃអាទិត្យ​ ទី១១ ខែមេសា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ ចំណុចជិតស្តុបទួលទំពូង ក្នុងសង្កាត់​បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកទូមួយគ្រឿង​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ2-A F 2450 បានចតចោលនៅមុខផ្ទះតាមបណ្តោយផ្លូវ៤៣២​ ស្រាប់តែភ្លាមៗនោះគេឃើញរថយន្តម៉ាកford​ Ranger មួយគ្រឿងទៀត ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2-BB -2270បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនហេីយបានរ៉េចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េកំពុងតែចតចោលនៅមុខផ្ទះពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉េជ្រុលទៅបុកបង្គោលភ្លេីងបាក់មួយដើមនិងរុឺម៉កមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយពេលកើតហេតុ​ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីទាំង២សម្របសម្រួលគ្នា​ ដោយភាគីរថយន្តបង្កមិនចង់មានរឿងវែងឆ្ងាយក៏ព្រមសងថ្លៃការជួសជុលទៅលើរថយន្តរងគ្រោះបញ្ចប់រឿងតែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖