រដូវកាលរបស់កីឡាករ Lucas Vazquez បានឈានដល់ទីបញ្ចប់ ខណៈដែលក្រុម Real Madrid បានផ្តួល Barcelona នៅក្នុងការប្រកួតClasico កាលពីរាត្រីថ្ងៃសៅរ៍ ហើយវាអាចជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបស្តេចសមួយនេះ។
យោងតាមការចេញផ្សាយរបស់ MARCA បានឲ្យដឹងកាលពីម្សិលមិញថា Lucas Vazquez បានចូលរួមក្នុងការប៉ះទង្គិចជាមួយកីឡាករ Sergio Busquets ដោយខ្សែបម្រើរបស់ក្រុម Barcelona ហើយដែលនាំឱ្យកីឡាកររូបនេះមានបញ្ហារបួស។
សេចក្តីថ្លែងការណ៍របស់ក្រុម Real Madrid កាលពីព្រឹកថ្ងៃអាទិត្យបានអះអាងថា “បន្ទាប់ពីការធ្វើតេស្តធ្វើឡើងនៅថ្ងៃនេះនៅលើ Lucas Vazquez ដោយក្រុមវេជ្ជសាស្រ្តរបស់ Real Madrid គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាសរសៃពួរសាច់ដុំនៅជង្គង់ខាងឆ្វេង។ ការជាសះស្បើយរបស់គាត់នឹងត្រូវបានវាយតម្លៃដោយគ្រូពេទ្យ” ។
ក្លិបមិនបានដាក់ពេលវេលាណាមួយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេនោះទេ ប៉ុន្តែ Lucas Vazquez នឹងមិនបានបង្ហាញខ្លួនក្នុងការប្រកួតដែលនៅសល់នៃរដូវកាល ២០២០–២០២១ នោះទេមានន័យថា គាត់នឹងមិនមានចំណែកអ្វីទៀតទេនៅពេលដែលការប្រជែងជើងឯក La Ligaនិងការប្រកួតក្របខ័ណ្ឌ Champions League ។
ជាមួយនឹងការប្រកួត La Liga នៅសល់តែ៧ប្រកួតប៉ុណ្ណោះ ហើយការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានបញ្ចប់ពាក់កណ្តាលរួចរាល់ ហើយការវិលត្រឡប់មកកាន់ទីលាននៅរដូវកាលនេះគឺហួសពីការរំពឹងទុក។
កិច្ចសន្យារបស់ Lucas Vazquez នៅឯ Real Madrid នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយអនាគតរបស់គាត់នៅមិនទាន់ផុតនៅឡើយទេ។ គាត់បានក្លាយជាមនុស្សសំខាន់សម្រាប់លោក Zinedine Zidane នៅរដូវកាលនេះដោយបំពេញតួនាទីជាច្រើនសម្រាប់ម្ចាស់ជើងឯកអេស្ប៉ាញហើយគាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេងជាប់លាប់ និងគួរឱ្យទុកចិត្តបំផុតរបស់ក្លិប ។
តាមពិតទម្រង់លេងរបស់ Lucas Vazquez ពិតជាល្អណាស់ដែលគាត់ថែមទាំងមានជម្លោះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្រោមការដឹកនាំរបស់លោក Luis Enrique សម្រាប់ការប្រកួតអឺរ៉ុបដែលពន្យារពេលផងដែរ៕
ដោយ៖ ភារៈ