ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្លាប់​ទៅ​​ផ្សារ​ស្ទឹងមានជ័យ​ចាស់ និង​បន្ទប់​ពិគ្រោះ​ជំងឺ គ្រួសារ​មហា​សែន​សុខ សូមទៅយកសំណាកធ្វើ​តេស្ត​រកជំងឺ​​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ​ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋធ្លាប់មាន​ការពាក់ព័ន្ធជាមួយ​អាជីវករជា​អ្នកលក់ដូរ និង​អ្នកដើរ​ផ្សារ​ទៅ «​ផ្សារ​ស្ទឹងមានជ័យ (​ចាស់​)» សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ និង​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ទទួល សេវា​សុខភាព នៅ​បន្ទប់​ពិគ្រោះ​ជំងឺ គ្រួសារ​មហា​សែន​សុខ មាន​ទីតាំង ស្ថិតនៅ ផ្ទះ​លេខ ៥០២ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែមេសា គួរតែ​ឆាប់​ទៅធ្វើ​តេស្ត​សុខភាព រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់ ព្រោះ​អ្នក ជំងឺ​កូ​វីដ​១៩ ធ្លាប់បាន​ទៅ​ដើរ​ផ្សារ ស្ទើរ​រៀងរាល់ថ្ងៃ និង​ទៅ​ទទួល​សេវា​សុខភាព នៅ​ទីនោះ​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ សូម​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ន និង​សូម​ពាក់​ម៉ាស់ រក្សា​គម្លាត នៅពេល​ចេញ​ក្រៅ​ផងដែរ សម្រាប់​អ្នកលក់ដូរ និង​អ្នកដើរ​ផ្សារ​នៅ «​ផ្សារ​ស្ទឹង មានជ័យ​(​ចាស់​)» សង្កាត់​ស្ទឹងមានជ័យ គួរ​ទៅធ្វើ​តេស្តរ​កកូ​វីដ ឱ្យបាន​ទាំងអស់គ្នា​ហើយ​ដាក់ ខ្លួន​ឲ្យ​នៅ ដាច់ដោយឡែក ប្រសិនបើ​មាន​អាកា​រៈ មិន​ស្រួលខ្លួន​។​

​ទន្ទឹមនឹងនេះ បើ​បងប្អូន​ណាមាន​រោគសញ្ញា​ដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​និង​សូម​អញ្ជើញ​ទៅ​តេស្តកូ​វីដ-១៩ នៅ​មន្ទីរពេទ្យ​ខេត្ត ដែល​នៅ​ជិត​បំផុត​ដូចជា នៅ​វិទ្យាល័យ​បាក់​ទូក ឬ​វិទ្យាល័យ​បឹង ត្របែក ឬ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ឬ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុង​ភូមិ​តា​ងួន​ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា ឱ្យបាន​លឿន​តាម​ដែល អាចធ្វើ​បាន ហើយ​សម្រាប់​ព​ត៌​មា ន​បន្ថែម សូម​ទាក់ទង​លេខ ១១៥​។​

​សូមជម្រាបថា អ្នក​ដែល​ស្ម័គ្រចិត្ត​ទៅធ្វើ​តេស្ត សូមកុំ​ភ្លេច ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន ទៅជា​មួយ​ផង និង​ពាក់​ម៉ាស​ជាប្រចាំ បន្ទាប់ពី​អញ្ជើញ​ទៅធ្វើ តេស្ត​សុខភាព រួចរាល់​ហើយ សូម​បន្ត​ធ្វើការ​ផ្ដាច់ខ្លួន ឱ្យនៅ​ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ​បន្តទៀត ដើម្បី​ទប់ស្កាត់ ការរីក​រាល​នៃ ជំងឺ​កូ​វីដ​-១៩ ដើម្បី​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ ទាំងមូល​៕ ដោយ៖សហការី


ចែករំលែក៖