ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man Utd ​សងសឹកក្រុម Spurs ​បាន​សម្រេច​នៅ​ជើង​ទី​២ ​​ក្នុងលទ្ធផល ៣ទល់១

ចែករំលែក៖

ក្រុម​បិសាច​ក្រហម Manchester United ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ ដោយ​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ៣–១ ។

 ក្រុម ​Spurs ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​ទៅ​លើ​ក្រុម Man Utd ​នៅ​តង់​ទី​១នៅនាទីទី៤០ដោយកីឡាករ son Heung-min ។

តែ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ស្រាប់តែ​ក្រុម​បិសាច ​ធ្វើ​បាន​ល្អ​ណាស់ ដោយ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ពី​សំណាក់​កីឡាករ Fredនៅនាទីទី៥៧ ​និង​ថែម​២​គ្រាប់​ទៀត ​ដោយ Cavaniនៅនាទីទី៧៩ ​និង Greenwoodនៅនាទីទី៩០+៦នៅម៉ោងបន្ថែម ​។ ​ចប់​ការ​ប្រកួត Spurs ​បរាជ័យ​ក្នុង​លទ្ធផល ​៣–១ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​បិសាច​ក្រហម Manchester United ​។

​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​ក្រុម Man Utd ​អាច​រក្សា​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង Premier League ​បាន​ដោយ​សុវត្ថិភាព​ហើយ ​និង​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Man City ​ចំនួន​១១​ពិន្ទុដោយក្រុមបិសាចក្រហមMan Utdនៅសល់១ប្រកួតទៀតនៅក្នុងដៃ៕

ដោយ៖ សហការី


ចែករំលែក៖