ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនមានអង្ករ១តោននិងមី២០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹតិ្ដការណ៍សហគមន៍២០កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង បានបន្ដទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន មានអង្ករចំនួន១តោន និងមី២០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្ដិការណ៏សហគមន៍២០កុម្ភៈដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។ ពិធីទទួលអំណោយសប្បុរសធម៌នេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី ១៣ មេសា ឆ្នាំ២០២១ នៅរដ្ឋបាលរាជធានីភ្នំពេញ ។ 

​​​​   ក្នុងឱកាសទទួលអំណោយនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់សប្បុរសជនលោក គឹម លីនិងលោកស្រី សំ ឡាង ជាម្ចាស់អំណោយដែលបានចូលរួមចំណែកទាន់ពេលវេលាតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចការអំពាវនាវរបស់រូបលោក ដើម្បីទទួលបានអំណោយយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីស័កតាមមូលដ្ឋាននិងតាមលំនៅឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។កាយវិការរបស់លោក លោកស្រីជាម្ចាស់អំណោយនេះពិតជាបានរួមចំណែកដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័តាមលំនៅឋានក៏ដូចតាមមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញផងដែរ។

  សូមបញ្ជាក់ថា៖ តាមការប្រកាសរបស់ក្រសួងសុខាភិបាលឲ្យដឹងថាថ្ងៃនេះក្រសួងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ថី្មចំនួន១៨១នាក់ដែលភាគច្រើនបំផុតអ្នករស់នៅរាជធានីភ្នំពេញ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួនចំនួន៤០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន៣៣នាក់ហើយដែរ ៕

ដោយ៖ សំរិត


ចែករំលែក៖