ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, ខ្ញុំបាទនិងមន្រ្តីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ សុំការយោគយល់អធ្យាស្រ័យពីបងប្អូនអ្នកសារព័ត៌ទាំងចំនួនប្រមាណជាង៦០០នាក់ដែលបានចុះឈ្មោះស្ម័គ្រចិត្តត្រៀមចាក់វ៉ាក់សាំងរួចហើយ តែក្រុមការងាររៀបចំ និងគ្រូពេទ្យចាក់ជូនមិនទាន់មុនចូលឆ្នាំខ្មែរនេះមុនពេលបញ្ចប់ការចាក់វ៉ាក់សាំងនៅទីតាំងក្រសួងព័ត៌មាន។
លោកបន្តថា, ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចក្រសួងព័ត៌មាន ក៏ដូចជាមន្រ្តីរាជការក្រសួងព័ត៌មានបានខិតខំបំពេញការងារនេះឲ្យសម្រេចណាស់ដោយបានស្នើរសុំពន្យាពេលក្រុមគ្រូពេទ្យពី១សប្ដាហ៍ រហូតដល់ពីសប្តាហ៍ និងក្រុមគ្រូពេទ្យ ព្យាយាមបន្ថែមម៉ោងទៀតនៅតែចាក់វ៉ាក់សាំងមិនសម្រេចបានតាមចំនួនដែលបងប្អូនបានចុះឈ្មោះទៀត។
លោកលើកឡើងថា, កាយវិការបងប្អូនដែលបានស្ម័គ្រចិត្តបានស្ដែងឲ្យឃើញតាមរយ:ការចូលរួមជាមួយរាជារដ្ឋាភិបាលកម្ពុជាក្នុងការ ទប់ស្កាត់ ការរាលដាលជាសកលនៃជម្ងឺកូវីដដ៏កាចសាហាវនេះ។
សូមបងប្អូនអញ្ជើញទៅចាក់នៅទីតាំងមួយចំនួនដែលសាលារាជធានីរៀបចំក៏ដូចជាទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំចាក់ជូនបងប្អូន។
ឆ្លៀតឱកាសនេះដែរ សូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីយ៍ជាតិ ឆ្នាំឆ្លូវត្រីស័ក ពុទ្ឋសករាជ២៥៦៥ ដែលនឹងមកដល់នៅស្អែក ១៤មេសា ឆ្នាំ២០២១នេះសូមឲ្យគ្រប់គ្នាជួបតែសំណាង សេចក្តីសុខសប្បាយ សុខចម្រើន មានសុភមង្គលគ្រប់ក្រុមគ្រួសារ ៕
សូមអរគុណ
ដោយ៖ សុខ ខេមរា