ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកព្រៃកប្បាសខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់ ហើយអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស អ្នកធ្លាប់ទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា ព្រៃល្វា ជាពិសេសអាជីវករផ្សារព្រៃល្វាផ្ទាល់ បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលស្រុកព្រៃកប្បាស ចេញសេចក្តីជូនដំណឹង ខេត្តតាកែវ សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង អស់អោយបានជ្រាបថា, នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្មៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន០២ រូប រួមមាន៖

១.ឈ្មោះ ហែម សៅ មី ភេទស្រី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វា ឃុំស្លោ ស្រុកព្រៃកប្បាស។
២. ឈ្មោះ សេង ពុយហ្វា ភេទស្រី អាយុ១២ឆ្នាំ(ត្រូវជាក្មួយស្ត្រីខាងលើ មានអាសយដ្ឋាននៅភូមិស្ល ឃុំស្លា ស្រុកព្រៃកប្បាស ។

ស្ត្រីទាំង០២រូប នាងលើមានករណីសង្ស័យ ប៉ះពាល់ជាមួយស្ត្រីវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ត្រី សិលា ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មុនយកសំណាក និងមុនចេញលទ្ធផលតេស្តវិជ្ជមាន ឈ្មោះ សេង ពុយហ្វា មានអាការៈឈឺក្តៅខ្លួន បានជួលម៉ូតូឌុប ឈ្មោះ ឈ្មោះ ហាក់ ស៊ា អោយយាយជូនទៅពិនិត្យព្យាបាល នៅផ្ទះពេទ្យ យិន វីរីយ៉ា ហៅពេទ្យ ផល្លា នៅផ្សារសៃវា និងបានចូលបើកលុយនៅវឹង ក្បែរផ្ទះពេទ្យ ផល្លា ហើយបានចូលទៅលេងនៅផ្ទះឈ្មោះ ស៊ុន សៅ និងឈ្មោះ នាង អូន ស្អែកព្រឹកបានទៅទិញបបរ នៅផ្ទះប្រជាជននៅក្បែរត្រពាំងពោរ មកហូបថ្នាំនៅតែមិនបាត់ ។ ស្ត្រីឈ្មោះ ហែម សៅមី និងឈ្មោះ សេង ពុយហ្វា ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានមកផ្សារព្រៃល្វា ដំបូង គាត់ផ្ញើម៉ូតូនៅភាស៊ីផ្សារ រួចចូលទៅទិញស្បែកជើងនៅគូប ឈ្មោះ អ៊ុំ គន្ធា និងបន្តទៅទិញផ្លាកទីន នៅហាងឈ្មោះ សាវឺរី និងបន្តដើរមើលសាច់ បន្លែ តែមិនបានចូលទិញ រួចត្រឡប់មកផ្ទះវិញ ។ ស្ត្រីទាំង ២នាក់ខាងលើអះអាងថា,គាត់បានពាក់ម៉ាសជាប់ និងប្រើអាល់កុលសំអាតជាប្រចាំ ។ លុះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យសង្ស័យចូលទៅយកសំណាកគាត់រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លទ្ធផលពិនិត្យ សំណាកចេញវិជ្ជមានជំងឺកូវីដ-១៩ ។

សេចក្ដីដូចបានគោរពជម្រាបជូនតាមខ្លឹមសារខាងលើនេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូបដែលមានការពាក់ព័ន្ធទីតាំងខាងលើដែលបុគ្គលវិជ្ជមាន, មានការពាក់ព័ន្ធមេត្ដាអញ្ជើញមក ជួបគ្រូពេទ្យដើម្បីពិនិត្យធ្វើតេស្ត និងយកសំណាក ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១តទៅ នៅទីតាំង វិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ រដ្ឋបាលស្រុក សង្ឃឹមយ៉ាងមុតមាំថា+បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តអោយ បានជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ (៣ ការពារ និង ៣កុំ) របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ ជ្រាយ និងចូលរួមអនុវត្តអោយមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖