ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញ សេចក្តីជូនដំណឹង (កម្រិតហានិភ័យ 🔴 🔴 ) នាងរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា, ក្រុមហ៊ុន OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិក នៅទីតាំងនោះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានធ្លាប់មក ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅក្រុមហ៊ុន OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិក នៅទីតាំងខាងលើនេះ បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការជាមួយគ្នា ចំនួន ៧នាក់ និងប៉ះប្រយោលចំនួន ៣០នាក់
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ ៖ សិលា