ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពី មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឆ្លើយថា, ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពី មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាកវីនិពន្ធជើងចាស់ ដ៏ល្បីឈ្មោះតាំងពីទសវត្សទី៦០ ដោយសារជំងឺកូវីដ -១៩។
លោកចាត់ទុកថា, ការបាត់បង់រូបឯកឧត្តម គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាពមួយក្នុងវិស័យតែងនិពន្ធ និងភាពយន្ត ព្រមទាំងជាការបាត់បង់ថ្នាក់ដឹកនាំក្រសួងព័ត៌មានមួយរូបផងដែរ។

លោកថ្លែងថា, ខ្ញុំសូមរំលែកនូវសាមាន្យទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពលោក ម៉ៅ អាយុទ្ធ និងសូមបួងសួងសូមវិញ្ញាណក្ខ័ន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានមាំទាំ ជាពិសេសសូមសហការគោរពតាមវិធានការរដ្ឋបាលនានា និងបន្តអនុវត្ត ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន។ ជំងឺកូវីដ-១៩ ពិតជាកាចសាហាវ និងគ្រោះថ្នាក់ខ្លាំងណាស់ តែយើងអាចទប់ស្កាត់ និងបញ្ចៀសគ្រោះកាចដ៏អាក្រក់នេះបាន។ សូមចូលរួមទាំងអស់គ្នា ដើម្បីយើងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖