ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ​៥នាក់ ​កាន់កាំបិតតាមខ្លួនក្នុងបំណងប្រើហិង្សាដល់អ្នកដទៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុកបវេល​ បានឲ្យដឹងថា នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង ២១និង៣០នាទី​ បានធ្វើការឃាត់ខ្លួនក្មេងទំនើង​ ចំនួន០៥នាក់​ នៅចំណុចបុរីយិនម៉ាន់​ ស្ថិតនៅភូមិសង្កែ​ ឃុំបវេល​ ស្រុកបវេល​ ខណៈបានដើរលេង ហើយមានកាន់កាំបិត ដាក់តាមខ្លួនបំណងប្រើអំពើហិង្សាដាក់អ្នកដទៃតាមដងផ្លូវ។

មន្ត្រីនគរបាលស្រុកបវេល​ បានឲ្យដឹងថា កេ្មងទំនើងទាំងនេះមាន៖

១.ឈ្មោះ ឈិញ តុលា ភេទប្រុស អាយុ ២៤ឆ្នាំ​ រស់នៅភូមិទំនប់ទុក ឃុំបវេល ស្រុកបវេល។

២.ឈ្មោះ សេរី ប៊ុនរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ​ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល។

៣.ឈ្មោះ ចិន សុភា ភេទប្រុស អាយុ ១៩ឆ្នាំ​ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល។

៤.ឈ្មោះ ប្រាក់ សុផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល។

៥.ឈ្មោះ ចេក ចៀន ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិបវេល២​ ឃុំបវេល ស្រុកបវេល។

​ ក្រោយឃាត់ខ្លួនក្មេងទំនើងទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួច​បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្តនៅគេហដ្ឋាន ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖