ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីយុត្តិធម៌ ដឹកនាំផ្ទាល់លើការងារឆ្លើយតបលើរាល់សំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រីយុត្តិធម៌ និងជាអនុប្រធាន គ.ប.ខ. ដឹកនាំផ្ទាល់លើការងារឆ្លើយតបលើរាល់សំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល! នេះបើតាមការបញ្ជាក់អោយដឹងពីលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

លោក គឹម សន្តិភាព បញ្ជាក់ថា, ប្រសិនបងប្អូនមានចម្ងល់នានាក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សូមសាកសួរមកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈចុចចូលក្នុង link Group Telegram ខាងក្រោមនេះ៖

ចូលរួមក្រុម សំណួរនិងចម្លើយទាក់ទងវិធានការបិទខ្ទប់ភ្នំពេញ និងតាខ្មៅ (👉 https://t.me/lockdownPP)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖