ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើលដោយសារតែគេមានជំងឺសរសៃប្រសាទហើយស្រាប់តែយកកូនកាំបិតចាក់វះពោះខ្លួនឯងចេញពោះវៀនមកក្រៅ។
ហេតុការណ៍ចាក់ពោះខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១នៅចំណុចអូរជុំ ស្តិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចដែលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពនៅទីតាំងកើតហេតុបានឃើញថា សាកសពបុរសនោះពិតជាបានធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ សាកសពស្ថិតក្នុងស្ថានភាពដេកស្លាប់អាក្រាតកាយក្នុងថ្លុកឈាមដោយមានស្នាមប្រកាច់មុនពេលដាច់ខ្យល់។
ប្រភពបន្តថា ជនដែលចាក់ពោះសម្លាប់ខ្លួនឯងនោះ ឈ្មោះ ធាម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិឃុំកេីតហេតុ ខាងលេី និងមានជំងឺសរសៃប្រសាទរុំារ៉ៃជាយូរមកហើយ។
សាកសពមានសភាពដេកស្លាប់អាក្រាតកាយមានស្នាមរបួសត្រង់ពោះ ប្រវែង១.៥ សង់ទីម៉ែត្រនិងមានធ្លាយពោះវៀនចេញមកខាងក្រៅទាំងអស់ មានឈាមហូរយ៉ាងច្រេីននៅជុំវិញបរិវេណនោះដោយសារជនរងគ្រោះប្រកាច់មុនពេលដាច់ខ្យល់ស្លាប់។
ប្រភពពីឪពុកម្តាយអត្តឃាតជននិងអ្នកជិតខាងថា បុរសនេះជាមនុស្សញៀនស្រា មានសតិមិនគ្រប់(សរសៃប្រសាទខួរក្បាល)ហើយនៅក្នុងឆ្នាំ២០១៩ក៏គេធ្លាប់អារ.កខ្លួនឯងម្តងដែរដោយចាប់ទាញសរសៃចេញមកក្រៅ តែត្រូវបានបងប្អូន ជួយសង្គ្រោះយកទៅព្យាបាលជាសះស្បេីយវិញ ។
ក្រោយមកក៏នៅតែព្យាយាមសម្លាប់ខ្លួនញឹកញាប់ផងដែរតែត្រូវឪពុកម្តាយបងប្អូនឃាត់ទាន់ពេល ទេីបតែនៅពេលនេះ ឪពុកម្តាយរវល់ទៅលេងផ្ទះអ្នកជិតខាងទេីបគេមានឱកាសធ្វើអត្តឃាតខ្លួនឯងដោយវះពោះធ្លាយពោះវៀនស្លាប់ បានសម្រេចតែម្តង។
ក្រោយពីកម្លាំងចុះពិនិត្យធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត