ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង សាយ យុវជនដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិកឈ្នះពានរង្វាន់សន្តិភាពរបស់កូរ៉េខាងត្បូង

ចែករំលែក៖

      ភ្នំពេញ៖ ពិតជា ភ្ញាក់ផ្អើលសម្រាប់ប្រជាជនកម្ពយុជាក្រោយពីយុវជនពីកម្ពុជា និងត្រូវបានគេស្គាល់ថាជាតារាចម្រៀង អ៊ួន បឋម ហៅ សាយ ត្រូវបានប្រកាសក្លាយជាម្ចាស់ពានរង្វាន់សន្តិភាព IAYSP ឆ្នាំ២០២១ ។ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកឆ្លងកាត់ការជ្រើសរើសវាយតម្លៃពីគណកម្មការថាជាបុគ្គលដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះពីសមាគមអន្ដរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP។

លោក អ៊ួន បឋម (សាយ) គឺជាបុគ្គល ទីមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានពានរង្វាន់វីរយុវជន ដែលនេះគឺជាមោទនភាព មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ 

  នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២រសៀលនេះ សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាពបានរៀបចំកម្មវិធីបីរួមគ្នា ដែលមានដូចជា មហាសន្និបាតនៃក្តីសង្ឃឹម យុវជន និងនិស្សិតពិភពលោក កម្មវិធីប្រកួតប្រជែងស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ និងពិធីប្រគល់ពាន រង្វាន់ យុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ដែលកម្មវិធីទាំងនេះនឹងធ្វើការផ្សាយបន្តផ្ទាល់ចេញពី ការិយាល័យកណ្តាលប្រទេសកូនរ៉េ តាមរយៈប្រព័ន្ធ យូធូប។កម្មវីធីទីមួយ – មហាសន្និបាតនៃក្តីសង្ឃឹម យុវជន និងនិស្សិតពិភពលោក ដែលគោលបំណង របស់កម្មវិធី គឺដើម្បីជម្រុញលើកទឹកចិត្តយុវជនគ្រប់រូបយល់ដឹងពីតម្លៃនៃការរស់នៅជាប្រយោជន៍ សម្រាប់អ្នកដទៃ ដែលគោលដៅសំខាន់របស់ស្ថាបនិកក្នុងការពង្រីកនូវសន្តិភាព។ លើសពីនេះទៅ ទៀត កម្មវីធីនេះគឺជាវេទិកាមួយដែលយុវជនអាចពង្រីកនូវទំនាក់ទំនងជាមួយគ្នា និងរៀនអំពីវប្បធម៌ ផ្សេងៗទូទាំងពិភពលោក។ កាន់តែពិសេសជាងនេះទៅទៀត យើងក៏មានការអញ្ជើញចូលរួមពី តារាចំរៀងដ៏ល្បីនៃប្រទេសកូរ៉េ និងសិល្បករជាច្រើនរូបទៀត បទសម្ភាសន៍ដោយក្រុមយុវជន និងការប្រគុំត ន្ត្រីយុវជននៃក្តីសង្ឃឹម។ កម្មវីធីទី២គឺ ស៊ីនើជី អន្តរជាតិ ឆ្នាំ២០២១ (S!NERGY INTERNATIONAL 2021) គឺជាការ ប្រកួតប្រជែងនិយាយជាសាធារណៈប្រកបដោយភាពច្នៃប្រឌិត សម្រាប់សិស្សនិស្សិត និងយុវជនវ័ យក្មេង ដើម្បីចែករំលែកគម្រោងនិងគំនិតច្នៃប្រឌិតរបស់ពួកគេ។ ការធ្វើបទបង្ហាញរបស់បេក្ខជនគឺជា ការស្នើឡើង នូវដំណោះស្រាយចំពោះបញ្ហាសង្គមនាពេលបច្ចុប្បន្ន ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖” តួនាទីរបស់យុវជនក្នុងការដោះ ស្រាយបញ្ហាផ្សេងៗ និងគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកពិភពលោក ប្រកបដោយសន្តិភាពនិងឯករាជ្យ វិបុលភាពរួម និងគុណតម្លៃជាសាកលៗ។ ក្នុងចំណោមគណៈកម្ម ការទាំង៥មកពីជុំវិញពិភពលោក លោក អ៊ួន បឋម (សាយ) គឺជាគណៈកម្មាការមួយមកពីទ្វីបអាស៊ី ដែលនឹងធ្វើការវាយតម្លៃបេក្ខជនចូលរួមប្រកួត។ពិធីប្រគល់ពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ នេះ នឹងធ្វើឡើងតាមរយៈអនឡាញ នាថ្ងៃទី១៧ ខែមេសានេះ ចាប់ពីម៉ោង ២រសៀលតទៅ ម៉ោងនៅកម្ពុជា។

IAYSP គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង៥០ប្រទេស នៅទូទាំងសកលលោក ហើយត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ឬអ្នកម្តាយសន្តិភាព នាឆ្នាំ ២០១៧ នៅប្រទេសកូរ៉េខាងត្បូង។ សមាគមនេះ មានបេសកកម្ម បង្កើតនូវសន្តិភាពពិភពលោកតាមរ យៈការលើកកម្ពស់ដល់យុវជននិងសិស្សនិស្សិតឱ្យក្លាយជាពលរដ្ឋសកលតាមរយៈ ការអប់រំចរិតលក្ខណៈ និងការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ សហប្រជាជាតិ។អាយអេវាយអេសភី បានរៀបចំកម្មវិធីជាច្រើនទាក់ទងនឹងយុវជន ដែលមានដូចជាការប្រកួត ប្រជែងដើម្បីជំរុញឱ្យមានគំនិតផ្តួចផ្តើមការបង្កើតគម្រោងអភិវឌ្ឍផ្សេងៗ និងការបង្កើតនូវពាន់រង្វាន់ជា ច្រើនសម្រាប់អ្នកដឹកនាំយុវជនដែលបានកសាងសមទ្ធិផលសម្រាប់សង្គមជាតិ និងពិភពលោក។ ពាន រង្វាន់មួយក្នុងចំណោមពានរង្វាន់ទាំងអស់របស់អាយអេវាយអេសភី គឺពានរង្វាន់វីរយុវជនត្រូវបាន បង្កើតឡើងកាលពីឆ្នាំ២០១៩។ ពានរង្វាន់នេះត្រូវប្រគល់ជូនដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងដែល បានធ្វើការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងធ្វើការផ្សព្វផ្សាយនូវសកម្មភាពដែលគាំទ្រដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា និងមានការទទួលស្គាល់ ពីមនុស្សជាច្រើននៅក្នុងប្រទេស និងតំបន់។ កាលពីដើមខែមករា ឆ្នាំ២០២១ គណៈកម្មាការរៀបចំពាន រង្វាន់វីរយុវជនឆ្នាំ២០២០ បានធ្វើការវាយតម្លៃនិងជ្រើសរើស លោក អ៊ួន បឋម ហៅសាយ ជាបុគ្គលដែល មានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ។ គឺជាសិល្បៈករមួយរូបដែលត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗ កន្លងទៅនេះ លោក សាយ បានបង្កើតនូវកម្មវិធីរអង្គាសសប្បុរសធម៌ក្រោមប្រធានបទ រត់ដើម្បី សប្បុរសធម៌ជាមួយសាយ ដើម្បីស្វែងរកថវិកាជូនមន្ទីពេទ្យកុមារអង្គរ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖