ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោអើយ ! កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៧៨៨នាក់​ នៅក្នុង​ រោងចក្រ សរុបចំនួន​ ៣៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នេះជាបន្ទុករបស់រាជរដ្ឋាភិបាលធ្ងន់ធ្ងរបំផុត ជាមួយនឹងក្រសួងសុខាភិបាល ក្នុងការទទួលកាតព្វកិច្ច ពិនិត្យព្យាបាលបងប្អូនជនរួមជាតិ ដែលជាកម្មករ-កម្មការិនី ខណៈមានការឆ្លងកូវីដ-១៩ មានលក្ខណៈទូទៅធំ ។ ពុទ្ធោអើយ ! កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៧៨៨នាក់​ នៅក្នុង​ រោងចក្រ សរុបចំនួន​ ៣៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលម្អិតថា, កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៧៨៨នាក់​ នៅក្នុង​ រោងចក្រ សរុបចំនួន​ ៣៦ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ-១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

សូមអរគុណ

ដោយ ៖ សិលា


ចែករំលែក៖