ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងរូបភាពកណ្តាលរាត្រីបានបង្ហោះសារ ពីទឹកចិត្តចេញពីបេះដូងជួយជនរួមជាតិដោយគ្មានល័ក្ខខ័ណ្ឌថា, សុំបព្ចេាញអារម្មណ៍ពិតរបស់ខ្ញុំ សួរថាតេីពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតេីខ្ញុំមានអារម្មណ៍បែបណា?
លោកស្រីបន្តថា, ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរនិងផ្តល់គំនិតគ្រប់បែបយ៉ាងដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃេីញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានលើកឡើងថា, ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ🙏🙏
សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយេីងខ្ញុំបានខំប្រឹងពេញទំហឹងហេីយតែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទេីបយេីងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន🙏🙏
សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕
ដោយ៖ សុខ ខេមរា