ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពីវិធានការកែសម្រួលដែលត្រូវអនុវត្តក្នុងអំឡុងពេល បិទខ្ទប់ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលភិបាល សេចក្តីសម្រេចការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
វិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្ដាល ដូចមានចែងក្នុងប្រការ២ និងប្រការ នៃសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានកែសម្រួលដូចតទៅ៖
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ នេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកដា បណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។
ប៉ុន្តែ ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម៖
ការធ្វើដំណើរទៅប្រកបមុខរបរឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជន ដែលត្រូវបាន អនុញ្ញាតដោយប្រការ៣ថ្មី នៃសេចក្តីសម្រេចនេះ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដោយ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរ ពីគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ. អមដោយឯកសារសម្គាល់ អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារដែលមានកំណត់ច្បាស់លាស់ពីរ ឈ្មោះ មុខងារ និងប្រភេទ អាជីវកម្មចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ។
គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ. ត្រូវចេញ សេចក្ដីណែនាំលម្អិតអំពីបែបបទនិងនីតិវិធីនៃការស្នើសុំ និងការផ្ដល់លិខិតអនុញ្ញាតធ្វើដំណើរនេះ។
ការធ្វើដំណើរទៅបំពេញការងារក្នុងក្រសួងស្ថាប័ន នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ដោយមានភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មរបស់ក្រសួងស្ថាប័នសាមី។
ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងទីកន្លែងលក់ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់ ដោយមិនឱ្យលើសពី ៣(បី) ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំងដែលជិត បំផុតក្នុងរង្វង់ភូមិសាស្ត្រក្រុង ឬខណ្ឌដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន។

– ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬទីកន្លែងព្យាបាល ដោយមូលហេតុសុខភាព បន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ នេះ ចេញក្រៅឬចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។

• ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ នៅតាមទីតាំងតាមការកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ការធ្វើដំណើរដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ តាមការកំណត់របស់ អាជ្ញាធរមានសមត្ថកិច្ច។ ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ . ដួសទី១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅក្នុងអំឡុងពេលបិទខ្ទប់។
ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់។ ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលនៅក្នុងលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយមិន អនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានេះនៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនឡើយ។

ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត, មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេសទីភ្នាក់ងារ អង្គការសហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិ ខ្មែរ។

ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិង ការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើពើក្រសួងព័ត៌មាន។ ចំនួនបុគ្គលិករបស់ អង្គភាពព័ត៌មាននីមួយៗ ត្រូវកាត់បន្ថយមកនៅត្រឹមកម្រិតអប្បបរមា សម្រាប់ទទួលការអនុញ្ញាតឱ្យ ធ្វើដំណើរដោយក្រសួងព័ត៌មាន។

ការធ្វើដំណើរតាមផ្លូវអាកាស និងការធ្វើដំណើរទៅនិងមកពីអាកាសយានដ្ឋានក្នុងតំបន់បិទខ្ទប់ ដោយត្រូវគោរពតាមបទប្បញ្ញត្តិ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលជាធរមាន និងត្រូវភ្ជាប់មក ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ ព្រមទាំងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ និង ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖