ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់បញ្ជល់មាន់ដាក់លុយកាលពីវេលាម៉ោង១០ និង៣០នាទី                                                                                                                                                                   ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១  នៅចំណុចមុខដីឡូត៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

   សមត្ថកិច្ចបានឱ្យដឹងថា អ្នកទាំងអស់នេះគឺបានល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ហើយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

  ជនសង្ស័យទី១-ឈ្មោះ ផល សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូត៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។

ទី២-ឈ្មោះ វណ្ណ សុខនី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូត៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន)។

ទី៣-ឈ្មោះ គង់ ប៊ុនឡុង ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅដីឡូត៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។

ទី៤-ឈ្មោះ មុំ តូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមថែមាន់ជល់ ស្នាក់នៅដីឡូត៍ឃ្លាំងសង់ថ្មី ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។ 

  សម្ភារបន្សល់ទុកមានមាន់ជល់៥ក្បាល , ខ្នាយ២គូ , ជញ្ជីង១ , ចាន១ , គ្រាប់អាប៉ោង១ , អាវុធកែច្នៃបាញ់សត្វ១ដើម ។            បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖