ភ្នំពេញ៖ សួន ធម្មជាតិ សាខា ភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៩៩ A ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (កម្រិតហានិភ័យ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកគិតលុយ នៅទីតាំងខាងលើនេះ។ បើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅសួន ធម្មជាតិ សាខា ភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៩៩ A ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (កម្រិតហានិភ័យ )ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាអ្នកគិតលុយ នៅទីតាំងខាងលើនេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ៖
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌 ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌 មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ ៖ សិលា