ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹង ស្តីពី ករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់ លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដា្ឋនដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាបជូន លោក លោកស្រី បុគ្គលិកមន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា៖ លោក អ៊ុយ សុវណ្ណារិទ្ធ (អនុប្រធាននាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក) ត្រូវជាស្វាមីរបស់ លោកស្រី គង់ ចន្ធូ និងជាបិតាបង្កើតរបស់ លោក អ៊ុយ សុវណ្ណារ៉ុង បានទទួលមរណភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង១១:៣០នាទី ដោយសារជំងឺកូវីដ-១៩។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួង សាធារណការនិងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខជាមួយ លោកសី គង់ ចន្ធូ និងសមាជិកក្រុម គ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាខណៈនេះ។
ទន្ទឹមនឹងនេះ សូម លោកស្រី និង បុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ត្រូវពង្រឹង ស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ និងសូមឆាប់ បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជំរុញ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការទាំងអស់ ត្រូវចូលរួម អនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ “ពាការពារ និង៣កុំ” តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូម វិញ្ញាណក្ខន្ធ លោក អ៊ុយ សុវណ្ណារិទ្ធ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា