ភ្នំពេញ៖ បើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា , បេប៊ីវើលដ៍ (Baby World) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល១ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅបេប៊ីវើលដ៍ (Baby World) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ៖
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌 ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌 មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
ដោយ ៖ សិលា