ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញអ្នកបើកម៉ូតូកង់បីឥណ្ឌា ដែលបានពាក់ព័ន្ធនិងបុរសវិជ្ជមានកូវីដ-១៩ពេលដឹកមកស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

      ខេត្តកំពង់ឆ្នាំង ៖ បុរសម្ចាស់ម៉ូតូកង់បីឥណ្ឌាម្នាក់ ដែលជាអ្នកដឹកបុរសមានវិជ្ជមានកូវីដ-១៩ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច និង ក្រុមគ្រូពេទ្យបានរកឃើញគាត់ហើយ នៅវេលាម៉ោង១១ និង២០ នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ។

  លោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បុរសដែលជាម្ចាស់ម៉ូតូកង់បីឈ្មោះ ម៉ី វឿន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ម៉ូតូកង់បីឥណ្ឌានេះ ពាក់ស្លាកលេខកំពង់ឆ្នាំង ១J-៦៨២៣ ពណ៌ស គ្រួសាររបស់គាត់មានសមាជិកទាំងអស់៧នាក់ (ស្រី៣នាក់) ។

  លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នាពេលនេះ បុរសដែលជាម្ចាស់ម៉ូតូកង់បីឥណ្ឌា បានយកមកដាក់នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច ហើយក្រុមគ្រូពេទ្យក៏បានបាញ់ថ្នាំសម្លាប់មេរោគ ម៉ូតូកង់បីឥណ្ឌានេះផងដែរ ។ នាពេលនេះ ក្រុមគ្រូពេទ្យ បានចាប់ផ្តើមយកសំណាកទៅធ្វើតេស្តផងដែរ ចំពោះក្រុមគ្រួសារ ក្រុមគ្រូពេទ្យនឹងត្រៀមយកមកបន្តទៀតតាមក្រោយ ។ 

លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានប្រាប់ទៀតថា ក្រុមគ្រូពេទ្យបានត្រៀមរៀបចំយកសំណាក និងស្រាវជ្រាវបន្ថែមទៀតសម្រាប់អ្នកពាក់ព័ន្ធ ពិសេសគឺក្រុមគ្រួសាររបស់គាត់ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់។ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលបានធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌា របស់គាត់នៅថ្ងៃទី១៧ ខែមេសានេះ សូមរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីក្រុមការងារ របស់គ្រូពេទ្យ ធ្វើកិច្ចការនេះបន្តទៀតដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ 

ដោយ៖ ចន្ថា


ចែករំលែក៖