ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ ! មេត្តាអនុវត្តតាមវិធានសុខាភិបាល និងវិធានការ ៣ការពា រ ៣កុំ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
ខណះ មានករណីផ្ទុះការឆ្លងជំងឺ កូវីដ-១៩ នៅតាម រោងចក្រ ឈានដល់ចំនួន ៩៧៣នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអនុណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។
អនុណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជម្រាបថា, កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ៩៧៣នាក់ ត្រូវបានរកឃើញ វិជ្ជមាន កូវីដ-១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
សូមអរគុណ!
ដោយ៖សុខ ខេមរា