ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាមដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សាយគ្រឿងស្រវឹង !

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបមក លោក លោកស្រី លោកឧកញ៉ា ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់

កម្មវត្ថុ ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងកូវីដ-១៩។

យោងៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ ស្ដីពី ការហាមលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ និងនៅក្រុងតាខ្មៅនៃខេត្តកណ្តាល។

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកឧកញ៉ា លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការផ្អាកលក់គ្រឿងស្រវឹងនៅទូទាំង ប្រទេសនៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឈានទៅបញ្ចប់ព្រឹត្តិ ការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងព័ត៌មានសូមធ្វើការណែនាំឱ្យម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿង ស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកឧកញ៉ា លោក លោកសី សហការអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖