ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោ​ ដឹកនាំកម្លាំងចុះរុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋ​មកទិញទំនិញ​ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋ​មកទិញទំនិញ​ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីឈានដល់ការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។  

    ជាមួយគ្នានោះដែរ​ លោកស្រី អភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនអាជីករទាំងអស់ទៅយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ នៅអនុវិទ្យាល័យ និងបឋមសិក្សាដង្កោឱ្យបានគ្រប់គ្នា និងបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវក្រោយពេលយកសំណាករួចរាល់៕

ដោយ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖