ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តរឹតបន្តឹងប្រេីវិធានការក្តៅចំពោះបុគ្គលណាដែលមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងគ្រាជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ក្រហម។
សមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែជំងឺកូវីដ-១៩កំពុងតែវាយលុកក្នុងប្រទេសកម្ពុជា ទេីបរាជរដ្ឋាភិបាលបានដាក់វិធានការបិទខ្ទប់ក្នុងតំបន់មួយចំនួន ដោយមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះនោះទេបេីមិនមានការចាំបាច់។
ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រេីវិធានការក្តៅឃាត់ខ្លួនជនដែលផ្គេីននឹងការអនុវត្តនេះបាន
ជាច្រេីននាក់ផងដែរ ដេីម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕
ដោយ៖សុខាសែនជ័យ