ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀង១មេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះអស់ ០៩ខ្នង នៅស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៧និង១៥នាទី មានករណីខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងបណ្តាលអោយប៉ើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម។

១-ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ប៉ើងបូលផ្ទះ ចំនួន០៥ល្វែងដែលមានទំហំ២៥ម៉ែត្រ×១២ម៉ែត្រ ខូចស័ង្កសីចំនួន ៤០សន្លឹក,២-ផ្ទះឈ្មោះ សុត យុទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកដែលមានទំហំផ្ទះ៧ម៉ែត្រ×៩ម៉ែត្រ, ៣-ផ្ទះឈ្មោះ ផឹក វ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកស្ថិតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែកដែលមានទំហំផ្ទះ៧ម៉ែត្រ×៩ម៉ែត្រ, ៤-ផ្ទះឈ្មោះ ឈឹម រិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ដែលមានទំហំផ្ទះ៩ម៉ែត្រ×១២ម៉ែត្រ ប៉ើងស័ង្កសី, ៥-ផ្ទះឈ្មោះ ផល សុ ភេទ ប្រុសអាយុ ៣០ឆ្នាំដែលមានទំហំ ផ្ទះ៦ម៉ែត្រ×៧ម៉ែត្រ ប៉ើងស័ង្កសី,៦-ផ្ទះឈ្មោះ ឃុនហេន ភេទប្រុស អាយុ៧២ឆ្នាំដែលមានទំហំ ផ្ទះទំហំ៦ម៉ែត្រ×៧ម៉ែត្រប៉ើងស័ង្កសី,៧- ផ្ទះឈ្មោះ ចូញ វ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំដែលមានទំហំផ្ទះ៦ម៉ែត្×៧ម៉ែត្រ ប៉ើងស័ង្កសី, ៨-ផ្ទះឈ្មោះ អុល សុភៀន ភេទប្រុស អាយុ៤១ដែលមានទំហំផ្ទះ៥ម៉ែត្រ×៦ម៉ែត្រប៉ើងស័ង្កសី,៩- ផ្ទះឈ្មោះ រិន សាវន ភេទស្រី អាយុ៧០ឆ្នាំដែលមានទំហំផ្ទះ៤ម៉ែត្រ×៦ម៉ែត្រប៉ើងស័ង្កសី។ 

សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលប៉ើងដំបូលទាំងអស់គ្នានោះ ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក។

 សមត្ថកិច្ច បានបញ្ជាក់ថា ក្រៅពីការខូចខាត និងប៉ើងដំបូលផ្ទះដោយគ្រោះធម្មជាតិ គឺមិនបណ្តាអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖