ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដល់អាជ្ញាធរមានសមត្ថកិច្ច សម្រាប់ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន។ ព្រមទាំងអនុវត្តឲ្យបានម៉ឺងមាត់តាម សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ឲ្យគាត់យល់ដឹង និងអនុវត្តឲ្យមានប្រសិទ្ធភាព។

ដោយមានការចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងស្ទឹងត្រែង ថ្នាក់ដឹកនាំកម្លាំងទំាង៣ នៃក្រុងស្ទឹងត្រែង មន្ទីរអង្គភាពពាក់ព័ន្ធ នាយក នាយករងទីចាត់ការ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំសាលាខេត្ត ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាល ពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖