ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជើងគោក ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជំហានទី២ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងទ័ពជើងគោក (កជគ-១៩) សូមជម្រាបជូនដល់កងទ័ព និង គ្រួសារកងទ័ព ឱ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ ភូមិសាស្ត្រ ក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវការបន្តការចាត់វាក់សាំងកូវីដ-១៩ ដួសទី២ ជូនដល់កងទ័ពនិង គ្រួសារកងទ័ពដែលត្រូវដល់វេនចាក់វាក់សាំងកូវីដ-១៩ ដួសទី២ ប្រភេទស៊ីណូហ្វាម (Sinopham) នៅក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ កជគ-១៩សូមជូនដំណឹងពីគោលដៅចាក់វាក់សាំង និងកាលបរិច្ឆេទ ដូចខាងក្រោម(មានបញ្ជាក់នៅក្នុងលិខិតជូនដំណឹង)។

គោលដៅនីមួយៗដែលមានចែងក្នុង ចំណុច ខាងលើ ការចាក់វាក់សាំងកូវីដ-១៩ ប្រព្រឹត្តទៅដោយមានរយៈពេលពី ៥ថ្ងៃ ដល់ ៧ថ្ងៃ នឹងត្រូវបានបិទបញ្ចប់ដំណើរការចាក់។
ដោយឡែកសម្រាប់កងទ័ព និងគ្រួសារកងទ័ព ដែលបានធ្វើដំណើរទៅតាមបណ្តាខេត្តក្រៅពីភូមិសាស្ត្រ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ នៃខេត្តកណ្តាល ពុំអាចមកចាក់វ៉ាក់សាំងកូវីដ-១៩ តាមគោលដៅ និងកាល បរិច្ឆេទខាងលើ សូមរួសរាន់ធ្វើការទំនាក់ទំនងតាមបណ្តាតំបន់ប្រតិបត្តិការសឹងរង(យោធា)ខេត្ត យោធភូមិភាគ ចំណុះកងទ័ពជើងគោក ដែលខ្លួនកំពុងស្នាក់នៅ ដើម្បីធ្វើការចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ តាមពេលវេលាកំណត់ជាក់ស្ដែង។

ប្រសិនបើកងទ័ព និងគ្រួសារកងទ័ពមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នេះសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៧ ៨១២ ៧៧៧៧ / ០៩៧ ២៥០ ៧៦៦៦ / ០៩៧ ៩៩៤ ៧៤៤៦ / ០៩៧ ៧៦៩ ៤១១២/ ០៩៧ ៥២៦ ២៤៣៦ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ កជគ១៩ ស្ទើគ្រប់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក អនុវត្ត ដំណើរការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ជំហាន២ ដួសទី២ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តអនុវត្តវិធានការ សុខាភិបាល ពាការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៍ដូចជានៅក្នុងប្រទេសកម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖