ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​ គឺជាបុគ្គលិក ផ្នែក IT នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩​ គឺជាបុគ្គលិក ផ្នែក IT នៅទីតាំងខាងលើនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ សាលារៀនអន្តរជាតិ ICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩​ គឺជាបុគ្គលិក ផ្នែក IT នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖