ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៣ខ្នងដួលរលំទាំងស្រុងដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖  ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវដួលរលំខូចខាតទាំងស្រុងដោយសារមានភ្លៀងនិងខ្យល់កន្រ្ដាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២២ខែមេសាឆ្នាំ២០២១ស្ថិតនៅភូមិចំរេះឃុំស្វាយធំ ស្រុកស្វាយជ្រំ។

យោងតាមអាជ្ញាធរស្រុកបានអោយដឹងថាផ្ទះដែលដួលរលំមានម្ចាស់ឈ្មោះជៃ ឈា ភេទប្រុសអាយុ៤៥ ឆ្នាំ មុខរបរកសិករផ្ទះមានទំហំ៧ម៉ែត្រគុណនិង៥ម៉ែត្រ ធ្វើពីបេតុងប្រកសង្ក័សី។

ទី២មានផ្ទះឈ្មោះ ខាត់ ឡន ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកសិកររស់ភូមិចំរេះឃុំស្វាយធំ ស្រុកស្វាយជ្រំផ្ទះបេតុងមានទំហំ៥ម៉ែត្រគុណនុង៤ម៉ែត្រ រលំទាំងស្រុង។

និងទី៣មានផ្ទះឈ្មោះអឹម រិន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរកសិករដោយផ្ទះមានទំហំ៤ម៉ែត្រគុណនិង៥ម៉ែត្រធ្វើពីដែកដំបូលប្រក់សង្កសី។
ប្រភពបន្តថាករណីគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់នេះមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេគ្រាន់តែខូចខាតសម្ភារប្រើបា្រសមួយចំនួន។

អាជ្ញាធរស្រុកសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយ ធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងអំពាវនាវដល់បងប្អូនប្រញាប់ប្រញាលរត់រកទីទួលមានសុវត្តិភាពពេលមានហេតុការណ៏ខាងលើនេះកើតឡើង៕

ដោយ៖យឹម សុថាន


ចែករំលែក៖