ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៥៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ២២៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៥នាក់ (សហគមន៍ទាំង ៦៥៤នាក់) និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៦៥៤ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់
ភ្នំពេញ (522) ព្រះសីហនុ (113) កណ្ដាល (5) តាកែវ (5) កំពង់ចាម (3) កែប (3) មណ្ឌលគិរី (1) ត្បូងឃ្មុំ (1) កំពង់ស្ពឺ (1)
គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៨៨៤៨ នាក់
– អ្នកជាសះស្បើយ= ៣១៤៨ នាក់
– អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់
– អ្នកស្លាប់= ៦១ នាក់៕
ដោយ៖ សតារា