ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌពោធិ៍សែនជ័យ ៖ សម្រេចចិត្តទាំងបង្ខំ​ ចេញលិខិតទាំងយប់ បិទជាបណ្តោះអាសន្នផ្សារអង្គ​ ភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ចំនួន១៤ថ្ងៃដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងខាងលេីនេះ

ចែករំលែក៖

ភ្នំពេញ៖ ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអង្គ ភូមិអង្គ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រដ្ឋបាលខណ្ឌពោធិ៍សនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជា ពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា៖ អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សារអង្គ ក្នុងសង្កាត់ ចោមចៅទី៣ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ
ចូលផ្សារខាងលើនៅ ថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅសាលាបឋមសិក្សាសុភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជា ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុង ផ្សារអង្គ មានការយោគយល់ អធ្យាស្រ័យ និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖