ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា បុរសម្នាក់ឈ្មោះ សន សុទ្ធី ដែលបានផុសព័ត៌មានមានលក្ខណៈប្រមាថមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង និងគ្រូពេទ្យ ត្រូវបានចូលខ្លួនមកទទួលកំហុស ដោយត្រូវបានធ្វើកិច្ចសន្យា ណែនាំអប់រំ និងថតជាវីដេអូសុំទោសជាសាធារណៈផងដែរ។ ស្របពេលដែលប្រជាពលរដ្ឋជាទូទៅចូលរួមគាំទ្រ និងមានការអាណិតអាសូរដល់ការលះបង់ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់សមត្ថកិច្ច និងគ្រូពេទ្យ ដេីម្បីជួយសង្គ្រោះ និងការពារប្រជាពលរដ្ឋក្នុងកាល:ទេស:ប្រទេសជាតិកំពុងជួបបញ្ហាឆ្លងរាលដាលវីរុសកូវីដ១៩។
បន្ទាប់ពីបានឃេីញការផុសនៅលេីគណនីហ្វេសបុកមួយឈ្មោះថា Black Episode ភ្លាម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤០នាទីរសៀល ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ ករណីបង្ហោះខ្លឹមសារមិនពិត ដែលបានចរិកប្រមាទមេីលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្រ្តីរាជការសាធារណ: ។ បុគ្គលរូបនេះឈ្មោះ សន សុទ្ធី ភេទប្រុស កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩២ មុខរបរ YouTuber ដែលស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ១៨១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយពីបានធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យារួច ព្រមទាំងថតវីដេអូសុំទោសជាសាធារណ: និងបានទទួលស្គាល់កំហុសរបស់ខ្លួនរួចរាល់ ទើបនៅវេលាម៉ោង ០៧:៣០នាទីយប់ សមត្ថកិច្ចជំនាញ ក៏បានអនុញ្ញាតអោយបុគ្គលរូបនោះត្រឡប់ទៅផ្ទះវិញ ៕ដោយ៖សហការី