ព័ត៌មានទាន់ហេតុការណ៍៖

មានផ្លាកលេខរថយន្ត ដាក់ថា, (ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម) និងឡូកូគណបក្ស, ជាអំពើល្មើសច្បាប់ហើយ !

ចែករំលែក៖

ភ្នំពេញ៖ លោក គង់ វិមាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់លើផេកផ្លូវការ របស់ខ្លួនថា, ក្រសួងសាធារណការនិងដឹកជញ្ជូន មិនមានគោលការណ៏ឬច្បាប់ណាដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ ។

នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន គឺសំដៅទៅលើរថយន្ត១គ្រឿង ម៉ាកហាយឡេនឌ័រ ពាក់ផ្លាកលេខ (កម្ពុជា , ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម)និងមានឡូកូគណបក្ស ដែលលោក បង្ហាញទាំងរថយន្តនោះថែមទៀត។
លោក បានបញ្ជាក់ថា នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស សូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ។
សង្ឃឹមថា, អាជ្ញាធរ មានសមត្ថកិច្ចចាត់ការក្នុងបទល្មើសប្រើប្រាស់ផ្លាកលេខឡានក្លែងក្លាយជាបន្ទាន់ ខណ:ប្រទេសយើងគ្រប់គ្រងដោយច្បាប់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖