ខេត្តកំពង់ធំ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរកំពង់ធំ បានប្រកាសរកឃើញករណីអ្នកមានវិជ្ជមាន ០២នាក់ថ្មីទៀត។
នៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសាម្សិលមិញនេះ អាជ្ញាធររកឃើញអ្នកវិជ្ជមានកូវីដ១៩ ២ករណីនៅចំណុចភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ទី១ឈ្មោះ ហង្ស ធួក ភេទស្រី អាយុ៦៤ឆ្នាំ; ទី២ឈ្មោះ ឈិន ស៉ីណា ភេទស្រី អាយុ២៩ឆ្នាំ ធ្វើការនៅរោងចក្រស៉ីងគង់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ខេត្តកំពង់ធំ ខាងក្រោមនេះ៖
ដោយ៖ សហការី