ព័ត៌មានទាន់ហេតុការណ៍៖

ការកំណត់កាតព្វកិច្ចយកសំណាកចំពោះអ្នកនៅក្នុងតំបន់ក្រហម ត្រូវបានកំណត់ជាថ្មី តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ!

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការប្រមូលសំណាកតេស្ត កវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ ក្នុងនោះ ដោយទទួលបាននូវសំណើ-សំណូមពរពីបងប្អូនប្រជាពលរដ្ឌ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្ដែង រដូបាល រាជធានីភ្នំពេញ សូមមបន្ថែមទីតាំងយកសំណក និងដាក់ចេញនូវគោលការណ៍ប្រមូលសំណាកតេស្ករកវីរ៉ុសកូវីដ-១៩ ចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ដូចខាងក្រោម៖

១- រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ថែមទីតាំងយកសំណាកមួយចំនួនទៀត ដោយពិនិត្យលើស្ថានភាពជាក់ស្ដែង ជាតំបន់ ប្រជុំជន ឬ តាមភូមិនៃសង្កាត់ ក្នុងភូមិសាស្ត្រ តំបន់ក្រហម” ដើម្បីសម្រួលដល់ការធ្វើដំណើរអញ្ជើញទៅយក សំណាករបស់បងប្អូនប្រជាពលរង។
២- គោលការណ៍ប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រ “តំបន់ក្រហម” គឺត្រូវបានអនុវត្តតែចំពោះក្រុម បុគ្គលទាំងឡាយណាដែល៖ (១) អ្នកធ្លាប់ប៉ះពាល់ផាស់ ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ (២) អ្នកកំពុង ស្នាក់នៅតំបន់ប្រមូលផ្ដុំដែលមានករណីវិជ្ជមានជំងឺកូវីដ ១៩ និង (៣) អ្នកដែលមានអាការៈក្ដៅខ្លួន ក្អក-កណ្ដាស់ ពិបាកដកដង្ហើម ឬ សង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ-១៩ ។
៣- ចំពោះប្រជាពលរដ្នជាមនុស្សចាសជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន ទារក ជនពិការ និងអ្នកមានជំងឺប្រចាំកាយ
ដែលត្រូវទៅយកសំណាកដូចក្នុងចំណុចទី២ខាងលើ សូមផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ-សង្កាត់ រដ្ឋបាលរាជធានីភ្នំពេញ
នឹងចាត់ចែងក្រុមការងារ ចុះទៅយកសំណាកនៅទីតាំងជិតលំនៅឋានបំផុត ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់។
៤- ចំពោះគ្រួសារប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាពនៃ តំបន់ក្រហម ដែលទីតាំងនោះមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ សូមបន្តស្នាក់នៅក្នុងលំនៅឋាន ឬ ទីសំណាក់របស់ខ្លួន ដោយមិនចាំបាច់ចេញទៅយកសំណាកឡើយ ។
៥- ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្ដងទៀត ចំពោះប្រជាពលរដ្ឋ ដែលត្រូវ ទៅយកសំណាកឬ ទទួលយកវាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវការតម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ·៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតដោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗនាពេលខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម- មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូន ដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖