ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានអ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ គឺបានទៅកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ

ចែករំលែក៖

ភ្នំពេញ៖ ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ គឺបានទៅកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអនុគណ:កម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១។
អនុគណ:កម្មការស្រាវជ្រាវជំងឺ covid-19🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញស្បៀងអាហារនៅ ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី ១៤​ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖១៩នាទី ​ដល់ម៉ោង ១៩៖៣២ នាទី។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ គឺបានកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ នៅថ្ងៃទី ១៤ ខែមេសា ចាប់ពីម៉ោង១៨៖១៩នាទី ដល់ម៉ោង១៩៖៣២នាទី សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖