ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានឧបត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧបត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩។

សម្ដេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងលិខិតថា, ជូនចំពោះ លោក ងួន រតនៈអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
លោក ជាទីរាប់អាន! ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ២០០,០០០,០០០រៀល ជូនរដ្ឋបាលខេត្តបាត់ដំបងដើម្បីប្រើប្រាស់ជួយប្រជាពលរដ្ឋជួបការលំបាក ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាពិសេសខ្យល់កន្ត្រាក់ និងជួយសម្រាលការខ្វះខាតបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលរងផល ប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីត-១៩ ។
សូមលោកអភិបាលខេត្ត ជ្រាប និងចាត់ចែងថវិកានេះឲ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការ លំបាកនាពេលបច្ចុប្បន្ន ។

សូម លោក អភិបាលខេត្ត ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖