ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខ បន្តបិទផ្សារចំនួន០៩ទៀត នៅក្នុងសង្កាត់ទាំង០៦ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានសម្រេចបិទផ្សារចំនួន០៩បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ រួមមាន៖ ផ្សារត្រពាំងឈូក ក្នុងសង្កាត់អូរបែកក្អម, ផ្សារអូរបែកក្អម ក្នុងសង្កាត់អូរបែកក្អម ផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ផ្សារដើមអំពិល ក្នុងសង្លាត់ភ្នំពេញថ្មី ផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី  ផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ផ្សារឃ្លាំងរំសេវថ្មី ក្នុងសង្កាត់ឃ្មួញ ផ្សារសែនសុខ ក្នុងសង្កាត់ឃ្មួញ ។

ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បំរើការងារនៅផ្សារ មានការសង្ស័យ សូមអញ្ជើញទៅយកសំណាកដែលមានទីតាំងនៅជិតផ្ទះបំផុត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖