ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីគួរចាំបាច់ពិនិត្យឈាម និងទឹកនោម ក្នុងអំឡុងពេលមានផ្ទៃពោះ!!!

ចែករំលែក៖

ភ្នំពេញ៖ ការពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែល កំពុងតែពរពោះ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចអោយគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាន នូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើអោយអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។

ក) ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖
– ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
– លើសសម្ពាធឈាម
– កង្វះគ្រាប់ឈាមក្រហម
– បម្រុងក្រឡាភ្លើង
– មេរោគថ្លើមប្រភេទ បេ និងសេ…

ខ) ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖
១- នៅពេលចាប់ផ្តើមមានកូន៖
– ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
– ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…)
– ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…)
– ពិនិត្យជាតិស្ករក្នុងឈាម លើស ឬខ្វះជាតិស្ករ
២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក
ដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។

“សុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ”៕

ដោយ៖សិលា (ដកស្រង់ facebook មន្ទីរពេទ្យកាល់ម៉ែត)


ចែករំលែក៖